ខេត្តសុរិន្ទ

អតីតខេត្តខ្មែរនៅលើជួរភ្នំដងរែក មានដូចជាខេត្តសុរិន្ទ បុរីរម្យ ស៊ីសាកេត ឧប៊ុន។ ក្នុងនោះ ក្រុមនិស្សិត និងអ្នកនិពន្ធក៏បានចុះទៅខេត្តសុរិន្ទដើម្បីសិក្សាពីភាសាខ្មែរនៅទីនោះ។ សុរិន្ទ ជាទឹកដីដែលបន្សល់នូវមរតកវប្បធម៌ខ្មែរដ៏សំបូរបែប ថ្វីត្បិតតែវាបានក្លាយទៅជាទឹកដីជាតិសាសន៍ដទៃក៏ដោយ។ដោយឆ្លង កាត់តាមខេត្តសៀមរាបឆ្ពោះទៅខេត្តឧត្ដរមានជ័យរួចបន្តឆ្លង កាត់តាមច្រកអូរស្មាច់យើងនឹងចូលដល់ទឹកដីខេត្តសុរិន្ទ។ប្រជាជនខ្មែរសុរិន្ទ នៅក្នុងស្រុកឈូក ខេត្តសុរិន្ទ

This entry was posted on November 18, 2011. 1 Comment

នឹកមិនភ្លេច

នឹកមិនភ្លេច

(បទពាក្យ៧)

  ១.​ សំឡេងភ្លៀងធ្លាក់ឮឆរៗ                           នៅតែបន្តមិនព្រមឈប់

កង្កែបហ៊ីងយំឮអូបៗ                               ពេលយប់ព្រលប់អូននឹកអាណិត។

២. ចិត្តអូនរងារព្រួយឥតល្ហែ                         គ្មានអ្នកថ្នមថែនិងយល់ចិត្ត

គេងយប់ស្រម៉ៃដល់វមិត្ត                          ព្រោះបណ្ដូលចិត្តឃ្លាតឆ្ងាយកាយ។

៣.នឹកឃើញពេលបងនិងឆវី                         រូបយើងទាំងពីរសើចសប្បាយ

វង់ភក្រ្តស្រទន់​មិនជិនណាយ                      ពួកយើងរីករាយគ្មានខ្វល់អ្វី។

៤.​ ទោះជាមិនមែនមិត្តរួមថ្នាក់                         តែយើងពីរនាក់មាននិស្ស័យ

​​​​​​     យកចិត្តទុកដាក់រៀងរាល់ថ្ងៃ                          ពេលមានរឿងអ្វីស្ដីប្រាប់គ្នា។

៥. អូននឹកគ្រប់អនុស្សាវរីយ៍                          កាលយើងទាំងពីរបានសន្យា

ថាពេលរៀនចប់ហើយកាលណា                 ស្វែងរកងារការធ្វើសមសួន ។

៦. សល់តែបួនខែទេណាស្ងួន                            នឹងបានជួបជួនលែងសៅហ្មង

ព្រោះជាពេលាត្រូវប្រលង                               បញ្ចប់ឆ្នាំផងបានបរិញ្ញា។

៧.រាល់ថ្ងៃឃើញបងមិនបាត់មុខ                    ហេតុអ្វីសុខៗបងត្រូវឃ្លាត

ចង់ឲ្យរូបយើងខំខ្មីឃ្មាត                            ជួបគ្នាម្ដងទៀតនៅជាតិក្រោយ៕

. ឡុង លីណា

ភ្នំពេញ ១៥ មិថុនា ២០១១

This entry was posted on June 27, 2011. 3 Comments

សំបូរព្រៃគុក​ Sambo Preykuk

សំបូរព្រៃគុក

(បទពាក្យ៧)

១.ឱម្លប់ព្រៃស្រោងដុះជ្រោងច្រាង             នៅជុំវិញខាងតួប្រាសាទ

ខ្លះដុះចាក់ឬសយ៉ាងស្រស់ស្អាត               លើតួប្រាសាទយ៉ាងស្កឹមស្កៃ។

២. ឮតែសំលេងបក្សីបក្សា                       ចឹកស៊ីអាហាររៀងរាល់ថ្ងៃ

បង្កើតតន្ត្រីពិរោះក្រៃ                               ធ្វើឲ្យដួងចៃបានធូរស្បើយ។

៣. សំបូរព្រៃគុកកំពង់ធំ                          ធ្វើឲ្យរូបខ្ញុំបានល្ហែល្ហើយ

ឱសឱមិត្តថ្មីទាំងឡាយអើយ                     ខ្ញុំមិនភ្លេចឡើយអនុស្សាវរីយ៍។

៤. ទោះបីជាឃ្លាតក៏នៅចាំ                       នៅពេលជួបជុំក្រោមដើមគគីរ

ធ្វើបទបង្ហាញស្ដីអំពី                                របស់ក្រុមពីរនៅសំបូរ។

៥. យុវវ័យមកពីខេត្តសៀមរាប                 រីករាយជំរាបយ៉ាងហែហូរ

អំពីប្រាសាទនៅអង្គរ                              ដែលមានក្បាច់ក្បូរល្អវិចិត្រ។

៦. ប្រាសាទបាយ័នមានមុខបួន                កំពុងថែខ្លួនយ៉ាងស្អាងស្អិត

បង្ហាញដល់អ្នកពីជុំជិត                            ឲ្យយល់ការពិតពីស្នាដៃ។

៧.រីឯយុវជននៅសំបូរ                             រ៉ាយរ៉ាហែហូរយ៉ាងឃ្មាតខ្មី

អំពីប្រាសាទនៅក្នុងព្រៃ                          បង្ហាញពីអ្វីជាសម្បត្តិ។

៨.​ ពួកយើងរក្សានិងការពារ                     ដោយរួបរួមគ្នាមិនឲ្យបាត់

សព្វថ្ងៃជាតិយើងត្រូវបានចាត់                  កេរ្តិ៍ឈ្មោះរសាត់គ្រប់ទិសទី៕

តែងដោយៈ ក.​ឡុង​ លីណា

 

 

គូល័រទៀន

គូល័រទៀន

(បទពាក្យ៧)

 ១. គូល័រទៀនខ្ញុំមានបួនដើម                          ទាញមួយចាប់ផ្ដើមយកមកផាត់

     នៅលើពពកដែលរសាត់                            បក្សីហើរកាត់ពាសវេហាស៍។

            ២. បៃតងជាពណ៌ត្រជាក់ភ្នែក                        ខ្ញុំផាត់លើមែកព្រៃព្រឹក្សា

                  វាលស្រែបៃតងស្រស់អស្ចារ្យ                    ពេលឃើញកាលណាអរពេកកូវ។

            ៣. ថែមទាំងមានផ្កាពណ៌លឿងខ្ចី                 ព្រះអាទិត្យនោះអីក្រហមឆ្អៅ

                  បញ្ចេញពន្លឺនិងកំដៅ                                  សត្វលោករស់នៅលើផែនដី៕

. ឡុង លីណា

ការចែកសំភារសិក្សា ឲ្យប្អូនៗនៅសាលាបឋមសិក្សាអូរជុំ ក្នុងខេត្តរតនគិរី

កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ និស្សិតនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បាននាំយកសំភារសិក្សាមួយចំនួន ទៅចែកដល់សិស្សរៀននៅសាលាបឋមសិក្សាអូរជុំ ស្ថិតនៅក្នុងខេត្តរតនគិរី។ ដោយពួកយើងបានបង្រៀនពួកគេ ឲ្យយល់ដឹងពីអនាម័យខ្លួនប្រាណ ការធ្វើខ្លួនជាកូនល្អ សិស្សល្អ និង​មិត្តល្អ។ ក្នុងនោះ ក្រុមរបស់នាងខ្ញុំ បាននិទានរឿង មិត្តល្អ ឲ្យពួកគេស្ដាប់ បន្ទាប់មក យើងបានសួរសំនួរពួកគេ និងមានរង្វាន់លើកទឹកចិត្តចំពោះប្អួន ដែលឆ្លើយសំនួរត្រូវ។

This entry was posted on January 5, 2011. 1 Comment

ចាន

ចាន

(បទពាក្យ៧)

.គ្រានេះរៀបរាប់ពីចានក្បាន                                         មានគ្រប់សណ្ឋានទាំងតូចធំ

   មានក្បាច់មានផ្ការីកក្រពុំ                                                រចនាសាកសមដោយដៃជាង

.ចានដាក់តាំងលក់នៅទីផ្សារ                                         បង្អួតកាយានិងរូបរាង

    ពីមុខពីក្រោយពីចំហៀង                                                 អ្នកទិញខំផ្អៀងមើលឲ្យច្បាស់។

 .អ្នកទិញមើលហើយគិតលកលៃ                                    ចង់បានចានថ្លៃមកដាក់ផ្ទះ

     ចានក៏មានភ័ព្ទទៅតាមម្ចាស់                                       ចានត្រូវប្ដូរផ្លាស់វាសនាថ្មី។                 

 សប្បាយជាងគេចានអ្នកមាន                                      រូបរាងក៏បានតម្លៃថ្លៃ

      មានម្ហូបឆ្ងាញ់ៗពេញរាល់ថ្ងៃ                                      មិនភ័យព្រួយអ្វីអត់អាហារ។

 អាណិតអាសូរចានអ្នកក្រ                                          មានតែបបរទឹកថ្លាៗ

      គ្មានទេម្ហូបឆ្ងាញ់ដែលប្រាថ្នា                                       បានត្រឹមសង្ហានៅទំនេរ។

  ក្រឡេកមើលចានអ្នកសុំទាន                                       គ្មានអ្វីនឹងមានដាក់ដូចគេ

      រូបរាងក៏ចាស់មិនស្អាតទេ                                          ដាក់ក្នុងកញ្ឆេមើលមិនយល់៕

                   . ឡុងលីណា